ព័ត៌មានជាតិ
ផ្ទុះជំងឺ ផ្តាសាយបក្សីក្នុងអនុក្រម A/H5N1 នៅតំបន់ បឹងស្នេហ៍ ទួលពាន់តាឡី ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
BY Khmernote Media
March 25, 2021
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមួយគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីស្នើសុំផ្តល់កិច្ចសហការអនុវត្តវិធានបច្ចេកទេសក្នុងការពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សីក្នុងអនុក្រម A/H5N1 នៅបឹងស្នេហ៍ ទួលពាន់តាឡី ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងលិខិតដដែលនោះបានបន្តអោយដឹងដែរថា ដោយផ្អែកលើលទ្ធផលវិភាគលេខ២១១/២១ វ.ជ.ស.ស.ផ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្តាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រម A/H5N1។ ដើម្បីជ្រាបច្បាស់សូមអានលិខិតខាងក្រោម៖

