សិល្បៈ

ពិធីការនីល្បីប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល បានជាសះស្បើយពីជំងឺកូវីដ-19 ហើយ

BY
Khmernote Media
March 26, 2021

តាមរយៈដំណឹងដែលទទួលបាននៅមុននេះបន្តិចបានអោយដឹងថា អ្នកនាង ចាន់ កែវនិមល ពិធីការនីល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស បានជាសះស្បើយពីជំងឺកូវីដ-19 ហើយក្រោយទទួលបានការព្យាបាលរយៈពេលជាង១០ថ្ងៃកន្លងទៅ។ នៅក្នុងនោះដែរពិធីការនីល្បីឈ្មោះរូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា៖

“គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹមតែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៉ីណាតដែលតែងតែផ្ញើរសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរានិងឧបសគ្គទាំងនេះថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង”

Share This Post: