ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីម្នាក់វិជ្ជមានកូវីដ១៩ រៀបរាប់ថា នាងធ្លាប់ទៅហាង Winsou សាខាភ្នំពេញថ្មី និងហាង ភីងហោស៍ សាខាបាក់ទូក ហើយអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយនាង ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    BY Khmernote Media March 27, 2021
    នារីម្នាក់វិជ្ជមានកូវីដ១៩ រៀបរាប់ថា នាងធ្លាប់ទៅហាង Winsou សាខាភ្នំពេញថ្មី និងហាង ភីងហោស៍ សាខាបាក់ទូក ហើយអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយនាង ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Chet Nary ដែលជាអ្នកមានវិជ្ជមានជំងឺកូវីដ១៩ បានឲ្យដឹងថា “ជំរាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំឈ្មោះ ចែត ណារី អាយុ23ឆ្នាំ នាងខ្ញុំបានធ្វើតេស្ត Covid-19 នៅថ្ងៃទី 25/03/2021 ចេញលទ្ធផល វិជ្ជមាន នៅថ្ងៃ 26/03/2021 ។ នាងខ្ញុំកំពុងសម្រាកនៅសណ្ធាគារ The Great Duke ។

    សម្រាប់ពត៌មានអ្នកដែលពាក់ព័ន្ធជាមួយរូបខ្ញុំផ្ទាល់ ខ្ញុំបានជម្រាបព័ត៌មានជូនដល់ក្រសួងសុខាភិបាលរួចរាល់ដែរ។ គោលបំណងដែលខ្ញុំសរសេរសារនេះមក ក្នុងករណីមានចន្លោះខ្វះខាតណាមួយដោយអចេតនា ដូចនេះសម្រាប់អ្នកដែលធ្លាប់បានពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19នេះ។

    + នៅថ្ងៃទី 13/03/2021 នៅវេលាម៉ោងប្រហែល 10:00 – 10:45am ខ្ញុំបានចូលហាង Winsou សាខាភ្នំពេញថ្មី
    + នៅថ្ងៃដដែរ ម៉ោង 2:30pm ខ្ញុំបានចូលហាង ភីងហោស៍ សាខាបាក់ទូក។

    សូមអរគុណដល់ពុកម៉ែបងប្អូនញាតិមិត្តទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងការលើកទឹកចិត្ត ខ្ញុំមិនអីទេ សុខភាពខ្ញុំនៅពេលនេះរឹងមាំធម្មតាទេ សូមអ្នកទាំងអស់គ្នាកុំព្រួយបារម្ភអី 🙏

    ជាចុងក្រោយ នាងខ្ញុំជូនពរដល់បងប្អូននិងប្រជាពលរដ្ធទាំងអស់គ្នាអោយមានសុខភាពល្អ និងការពារអោយបាន100%ទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានប្រកាសជារៀងរាល់ថ្ងៃនូវមេរោគ Covid-19នេះ។ សុំទោសសម្រាប់កំហុសឆ្គងរបស់សំណេរខាងលើដោយអចេតនាណាមួយ ។ សូមអរគុណ🙏”៕

    Share This Post: