អ្នកធ្លាប់ទៅប្រើប្រាស់សេវានៅមន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត ដោយសារមានអ្នកជំងឺកូវីដ១៩ ធ្លាប់ទៅទទួលសេវានៅទីនោះ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកធ្វើការនៅ មន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន មានទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលសេវា)។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
