សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញវ៉ាក់សាំងកូវីដ១៩ (COVISHIELD) ១ម៉ឺនដូសទៀត ទុកចាក់ជូនចាស់ៗមានអាយុ៦០ឆ្នាំឡើងនៅភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែលចំនួន ១០.០០០ដូស ដែលចាក់បានមនុស្សវ័យអាយុ ៦០ឆ្នាំឡេីងបានចំនួន ៥០០០នាក់ បន្ថែមលេីចំនួន ៥៥,៧០០នាក់ ដែលសម្តេចតេជោបាន និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី ៦០ឆ្នាំឡេីងនេះឱ្យបានចប់ក្នុងរយៈពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលេីសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡេីង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

សូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអ៊ុំ ពូ មីង ពុកម៉ែ បងប្អូនទាំងអស់នៅបច្ចុប្បន្ន ដើម្បីចុះឈ្មោះ និងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឲ្យបានឆាប់ជាទីបំផុត ដោយអនុវត្តន៍តាមការណែនាំ និងការអញ្ជើញពីអាជ្ញាធរសង្កាត់ ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ លើសពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមគិតគូរដល់ក្រុមមនុស្សវ័យ ៦០ឆ្នាំឡើងនោះទេ គឺបានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិកស្ថានទូត និងអង្គការអន្តជាតិមួយចំនួនមានដូចខាងក្រោម៖

