អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា ពិនិត្យសំណាកលើកទី២ ឃើញមនុស្ស៣នាក់មានលទ្ធផលវិជ្ជមានកូវីដ១៩ ក្នុងនោះមានក្មេងអាយុ ៨ឆ្នាំម្នាក់
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីពិនិត្យសំណាកលើកទី២ បានឃើញលទ្ធផលវិជ្ជមាន ០៣នាក់ នៅទីតាំងចាស់។ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកសែនសុខ បានចុះមកយកអ្នកវិជ្ជមានកូវីត១៩ នៅចំណុចមជ្ឈមណ្ឌលថែទាំរថយន្តJK ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ០៣នាក់(ជនជាតិខ្មែរ)៖

១-ភេទ ស្រី អាយុ ៣២ឆ្នាំ
២-ភេទ ស្រី អាយុ ១៨ឆ្នាំ
៣-ភេទ ប្រុស អាយុ ០៨ឆ្នាំ
(ទីតាំងចាស់យកសំណាកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ) ។
(រកឃើញ ទីតាំងថ្មី) នៅចំណុចផ្ទះលេខ២៦៤ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបន្តយកអ្នកជំងឺចំនួន០១នាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ។ បច្ចុប្បន្ន : អ្នកជំងឺខាងលើត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យស្ត្រីនគរទេព ដែលស្ថិតនៅខណ្ឌដង្កោ ចំណែកឯទីតាំងត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន ៕

