ព័ត៌មានជាតិ
គ្រប់គ្នាកំពុងតែបារម្មណ៍រឿងកូវីដ បែរពួកគាត់ជួបជុំគ្នាផឹកសុី គ្មានខ្លាចឆ្លងកូវីដអីសោះ
BY Khmernote Media
March 28, 2021
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សូមគិតពិចារណាខ្លះផង ដំណាក់កាលនេះ គ្រប់គ្នាកំពុងតែព្រួយបារម្មណ៍អំពីការឆ្លងរាលដាលវីរុសកូវីដ ១៩ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូច ខ្វះការគិតពិចារណា ដោយនៅតែជួបជុំផឹកសុីដោយគ្មានការភ័យខ្លាចសោះឡេីយ !!!

នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុីឡូឡា ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕
