ព័ត៌មានជាតិ
គ្រូពេទ្យចុះយកសំណាកនៅឃ្លាំងលក់ឡាន មុខទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយប្រពន្ធថៅកែឃ្លាំង និងកូនប្រុសមានវិជ្ជមានកូវីដ
BY Khmernote Media
March 29, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៦៖១៥នាទី ក្រុមការងាររបស់គ្រូពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានមកយកសំណាកនៅឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្រពន្ធថៅកែឃ្លាំង និងកូនប្រុសមានវិជ្ជមាន Covid ១៩ (កូនប្រុសអាយុ ៣៩ឆ្នាំ)។

ដោយឡែកប្តីរបស់គាត់បានចេញចូលឃ្លាំងនេះរាល់ថ្ងៃកំឡុងពេលដែលគាត់បានយកសំណាកមិនទាន់ចេញលទ្ធផលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាននៅឡើយ។ សូមបញ្ជាក់ថានៅក្នុងឃ្លាំងរថយន្តនេះមានអ្នកកំពុងបំពេញការងារចំនួន០៣នាក់(ក្នុងនោះអ្នកមានភាគហ៊ុនជាថៅកែ០១នាក់)។

