ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមស្ត្រីមេផ្ទះជុំគ្នាលេងបៀរក្នុងទ្រុងជ្រូក ផ្អើលរត់ចែកផ្លូវគ្នាហុយដីសំពោង អ្នកខ្លះចូលព្រៃ អ្នកខ្លះរត់ឡើងផ្លោះរបង ខណៈកម្លាំងកងអន្តរាគមន៍ ឆ្មក់ចូលបង្ក្រាប (មានវីដេអូ)

    BY Khmernote Media March 29, 2021
    ក្រុមស្ត្រីមេផ្ទះជុំគ្នាលេងបៀរក្នុងទ្រុងជ្រូក ផ្អើលរត់ចែកផ្លូវគ្នាហុយដីសំពោង អ្នកខ្លះចូលព្រៃ អ្នកខ្លះរត់ឡើងផ្លោះរបង ខណៈកម្លាំងកងអន្តរាគមន៍ ឆ្មក់ចូលបង្ក្រាប (មានវីដេអូ)

    ខេត្តរតនៈគីរី៖ ក្រុមស្ត្រីដែលពពាក់ពពូនគ្នាល្បែងក្នុងទ្រុងជ្រូក រត់ចែកផ្លូវគ្នាហុយដីសំពោង អ្នកខ្លះចូលព្រៃ អ្នកខ្លះរត់ឡើងផ្លោះរបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែរ (លេងបៀរ) នៅក្នុងទ្រុងជ្រូកមួយកន្លែង ស្ថិតក្នុងភូមិកាចាញ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគីរី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

    សមត្ថកិច្ចចាប់ឃាត់បានស្ត្រី៣នាក់ ក្រៅពីនោះរត់គេចខ្លួនបាត់អស់ រួចនាំយកមកធ្វើត្រាប់អំពីសកម្មភាពលេងឡើងវិញនៅចំពោះមុខសមត្ថកិច្ចរួចហើយទើបអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះបន្តតទៅទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕

    Share This Post: