ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ ទទួលលទ្ធផលតេស្តលើកទី១ “អវិជ្ជមាន” ទាំងអស់

    BY Khmernote Media March 29, 2021
    ដំណឹងល្អ! ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ ទទួលលទ្ធផលតេស្តលើកទី១ “អវិជ្ជមាន” ទាំងអស់

    យោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី​ នៃ​ខេត្ត​សៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះថា ដំណឹងល្អ! ទើបទទួលព័ត៌មានថាលទ្ធផលធ្វើតេស្តលើសំណាក​របស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ “អវិជ្ជមាន” ទាំងអស់។

    ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តចត្តាឡីស័កពួកគាត់បន្តទៀត ហើយត្រូវយកសំណាក និងរង់ចាំលទ្ធផលជាលើកទី២មួយទៀតទើបអាចធានាសុវត្ថិភាពបានទាំងស្រុង។ សូមបងប្អូនអ្នកភូមិព្រះដាក់បន្តប្រកាន់យកវិធានការសុវត្ថិភាព”ពាក់ម៉ាស់-រក្សាគម្លាត”បន្តទៀត រហូតទាល់តែដល់លទ្ធផលចុងក្រោយ។សង្ឃឹមថា អ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ!

    Share This Post: