បច្ចេកវិទ្យា

ជាមួយកញ្ចក់ lens ថ្មីនេះ នឹងអាចជួយឲ្យរូបភាពរបស់អ្នកទៅជាបែបនេះបាន!

BY
Khmernote Media
August 8, 2018

ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Lensbaby បានធ្វើការប្រកាសទាក់ទងទៅនឹងផលិតផលកញ្ចក់ lens ថ្មីរបស់ខ្លួនម៉ូដែល Sol 45 ដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតរូបភាពបានស្អាត និងបង្កើត Bokeh ប្លែក រឺអាចហៅម៉្យាងទៀតបានថា “Bokeh Blades”។

កញ្ចក់ lens នេះមានភ្ជាប់មកជាមួយនឹងកម្រឹត Aperture f/3.5 និងរចនាឡើងសម្រាប់ភ្ជាប់ជាមួយកាមេរ៉ា Canon EF, Nikon F, Sony A, Pentax K, Sony E  Fuji X DSLR និងប្រភេទ Mirrorless camera មួយចំនួនទៀត។ មិនយូរទៀតទេ ក្រុមហ៊ុននេះនឹងធ្វើការចេញលក់កញ្ចក់ lens មួយប្រភេទទៀតនោះគឺ Sol 22 22mm សម្រាប់ការថត Micro 4/3។

គួរបញ្ជាក់ផងដែរថា អ្នកថតរូបអាចកំណត់លើការព្រាលនៃរូបភាពបានតាមរយៈការបង្វឹលកងដែលនៅពីមុន lens នោះ។ ដូចនេះ វាពិតជារឿងថ្មី និងប្លែកមួយសម្រាប់វិស័យថតរូប។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

Fu

ប្រភព៖ petapixel

Share This Post: