ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកធ្លាប់ចូលផឹកតែគុជក្នុងហាង KOI សាខាបឹងកេងកង ចាប់ពីថ្ងៃទី២០ ខែមីនា បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្ត

    BY Khmernote Media March 29, 2021
    អ្នកធ្លាប់ចូលផឹកតែគុជក្នុងហាង KOI សាខាបឹងកេងកង ចាប់ពីថ្ងៃទី២០ ខែមីនា បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្ត

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅចូលហូប ឬអង្គុយរងចាំ ហាង KOI សាខា បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨០D, ផ្លូវ ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង​ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ៈ៥១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៦ៈ៥១)។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖
    + ​វិទ្យាល័យ​បាក់ទូក​
    + វិទ្យាល័យ​បឹង​ត្របែក​
    + មណ្ឌលសុខភាពចាក់អង្រែក្រោម​
    + មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    + សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    + មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

    +សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

    Share This Post: