ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចថែរក្សាសុខភាព! ចាប់ពីស្អែកទៅ អាកាសធាតុអាចឡើងក្តៅដល់ជិត៤០អង្សា និងមានភ្លៀងធ្លាក់ថែមទៀត

    BY Khmernote Media March 30, 2021
    កុំភ្លេចថែរក្សាសុខភាព! ចាប់ពីស្អែកទៅ អាកាសធាតុអាចឡើងក្តៅដល់ជិត៤០អង្សា និងមានភ្លៀងធ្លាក់ថែមទៀត

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង “រដូវប្រាំង”។ ដោយឡែក តាមលក្ខណៈស៊ីណុបទីក បានបង្ហាញថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៩អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម។

     

    Share This Post: