ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត់ស្តាប់តាមការណែនាំសោះ នាំគ្នាប្រមូលផ្តុំជួបជុំផឹកស៊ី គ្មានខ្លាចឆ្លងកូវីដសោះ (មានវីដេអូ)

    BY Khmernote Media March 30, 2021
    អត់ស្តាប់តាមការណែនាំសោះ នាំគ្នាប្រមូលផ្តុំជួបជុំផឹកស៊ី គ្មានខ្លាចឆ្លងកូវីដសោះ (មានវីដេអូ)

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង៧ ចំណុះអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីចេញល្បាតត្រួតពិនិត្យ បង្ការទប់ស្កាត់បទល្មេីស ជាពិសេសដេីម្បីធ្វេីការណែនាំអ្នកប្រមូលផ្តុំជួបជុំផឹកស៊ី ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។

    លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងផងដែរថា ក្នុងស្ថានភាពបែបនេះ គួរណាស់តែបងប្អូនរួមគ្នាក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជងឺដ៏កាចសាហាវនេះ គឺអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបាន៕

    Share This Post: