ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឥឡូវនេះ សម្រាប់អ្នកប្រើប្រាស់ Galaxy S8 ក្នុងប្រទេសមួយចំនួននេះ អាច Update Android Oreo បានហើយ!

    BY Khmernote Media February 24, 2018
    ឥឡូវនេះ សម្រាប់អ្នកប្រើប្រាស់ Galaxy S8 ក្នុងប្រទេសមួយចំនួននេះ អាច Update Android Oreo បានហើយ!

    កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុន Samsung បានសម្រេចដាក់ឲ្យអតិថិជនមួយចំនួនដែលកំពុងប្រើប្រាស់ស្មាតហ្វូន Galaxy S8 Update យកប្រព័ន្ធដំណើរការថ្មី Android Oreo ដើម្បីជួសជុលដល់ភាពអសកម្មមួយចំនួន និងកែប្រែលើប្រព័ន្ធដំណើរការមួយចំនួនធំផងដែរ។ ដោយឡែក ចំពោះការអភិវឌ្ឍនេះត្រូវបានធ្វើឡើងសម្រាប់តែប្រទេសអាល្លឺម៉ង់ ប៉ុណ្ណោះ តែមកដល់ឥឡូវ យើងសង្កេតឃើញថាការអភិវឌ្ឍនេះត្រូវបានពង្រីកបន្ថែមទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតហើយ។

    ចំពោះប្រទេសដែលមានសំណាងបន្ទាប់ពីអាល្លឺម៉ង់គឺមានដូចជា ឥណ្ឌា ប៉ូឡូញ និងមួយចំនួនផ្សេងទៀតដែលស្ថិតក្នុងតំបន់ណ័រឌិក។ សម្រាប់ទំហំទាញយក គឺប្រមាណជា 530MB សម្រាប់ប្រទេសអាល្លឺម៉ង់ ជាមួយនឹង Firmware version G950FXXU1CRB7 និង G955XXU1CRB7។ ក្រោយមកទៀត យើងសង្កេតឃើញថា បណ្ដាប្រទេសមួយចំនួនផ្សេងទៀតដូចជា បារាំង អេស៉្បាញ ក៏ទទួលបានការអភិវឌ្ឍ Android Oreo សម្រាប់ Galaxy S8 និង S8+ ដែរ។ ចំពោះការអភិវឌ្ឍនេះ គឺបានដោះស្រាយលើបញ្ហាគាំង រលត់ និងភាពអសកម្មជាច្រើនទៀតឲ្យមានភាពប្រសើរឡើងវិញ។

    គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជាយើង ក្រុមហ៊ុន Samsung នៅមិនទាន់សម្រេចដាក់ឲ្យទាញយកនោះទេ។ ប៉ុន្ដែមិនយូរទៀតឡើយ អតិថិជនដែលជាម្ចាស់ Galaxy S8 និង S8+ ពិតជាទទួលបានបទពិសោធន៍ថ្មីនេះជាក់ជាមិនខាន។ ទោះជាយ៉ាងណា ក្រុមហ៊ុនបាននឹងកំពុងព្យាយាមយ៉ាងអស់ពីលទ្ធភាពហើយ។

    Fu

    ខ្មែរណូត

    ប្រភព៖ sammobile

    Share This Post:
    MPO4D jitutoto mpo4d Mpoplay