ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តរតនគិរី តម្រូវអោយអ្នកដែលចេញពីខេត្តទៅសែនឆេងម៉េង ពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ

    BY Khmernote Media March 30, 2021
    រដ្ឋបាលខេត្តរតនគិរី តម្រូវអោយអ្នកដែលចេញពីខេត្តទៅសែនឆេងម៉េង ពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី ស្តីពីវិធានការការពារ និងការទប់ស្កាត់នៃការរីករាលដាលមេរោគ COVID 19 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

    នៅក្នុងសេចក្តីណែនាំនោះផងដែរ មានមួយចំនុចបានបញ្ចាក់ថា ប្រជាពលរដ្ឋត្រូវចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញស្របតាមវិធានការរបស់សុខាភិបាល៕

    ប្រភព៖ រដ្ឋបាលខេត្តរតនគិរី-Provincial administration of Ratanakiri

    Share This Post: