ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់​ផ្សព្វផ្សាយ​ព័ត៌មានមិនពិតតាមបណ្តាញសង្គមថា​ “មានការ​បិទ​ទីក្រុង​ភ្នំពេញ​” បាន​ចូលខ្លួន​សារភាព​កំហុស​ និង​សុំ​ទោស​ជា​សាធារណ​:​

    BY Khmernote Media March 30, 2021
    បុរសម្នាក់​ផ្សព្វផ្សាយ​ព័ត៌មានមិនពិតតាមបណ្តាញសង្គមថា​ “មានការ​បិទ​ទីក្រុង​ភ្នំពេញ​” បាន​ចូលខ្លួន​សារភាព​កំហុស​ និង​សុំ​ទោស​ជា​សាធារណ​:​

    ​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១២​និង​៤០​នាទី​ កម្លាំង​សមត្ថកិច្ច​ផែន​សន្តិសុខ​ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ន់​ រចនា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​លេខ​៥៩​ ផ្លូវ​២៤​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជា​ម្ចាស់​គណនី​ Tiktok​ ដែល​មានឈ្មោះ​ Rachana​ BK​ ដោយ​បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ជា​សម្លេង​ “​ ភ្នំពេញ​គេ​អាច​បិទ​ច្រក​យប់​ហ្នឹង​ គេ​ប្រកាស​អាសន្ន​បិទ​ច្រក​ លែងអោយ​ចូល​ភ្នំពេញ​……”​ ហើយ​បាន​ភ្ជាប់​ជាមួយនឹង​សកម្មភាព​វី​ដេ​អូ​នែ​ការ​កកស្ទះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ ។​

    តាម​ពិត​ជាក់ស្តែង​ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​គោលការណ៍​ណាមួយ​ឲ្យ​មានការ​បិទ​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​នោះ​ទេ​ ។​ ​ក្រោយ​ពី​ទទួលកំហុស​ ជា​សាធារណ​:​ ធ្វើការ​ណែនាំ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួច​មក​ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ ៕ ​សូម​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ ឬ​ព័ត៌មាន​ក្លែងក្លាយ​ !!!

    Share This Post: