ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ បង្ហាញគម្រោងប្លង់ឈាបនដ្ឋាន និងឡបច្ចេកទេស សម្រាប់បូជាអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩
BY Khmernote Media
March 31, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះ ត្រូវបានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងមានឡជាបច្ឆាបច្ចេកទេសស្តង់ដាចំនួន៦។ ពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតែញាបដៃញាប់ជើងរៀបចំទីតាំងនោះឲ្យបានលឿនបំផុត។ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ សូមបងប្អូនទាំងអស់គ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ ការពារ៕
