ព័ត៌មានជាតិ
ពលករខ្មែរឆ្លងដែនពីប្រទេសថៃចំនួន៤០នាក់ ត្រូវកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ក
BY Khmernote Media
March 31, 2021
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មេីរជេីងលេខ៥៣ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។

ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់ ស្រីចំនួន១៩នាក់ និងនិងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK