ព័ត៌មានជាតិ
អ្នកធ្លាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៅទីតាំងបន្ទប់ពិគ្រោះព្យាបាលជម្ងឺ វិថីស្មើជើង សូមប្រញាប់ទៅធ្វើតេស្ត
BY Khmernote Media
March 31, 2021
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ទីតាំងពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសនៅទីតាំងបន្ទប់ពិគ្រោះព្យាបាលជម្ងឺ វិថីស្មើជើង នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទមកក្រុមការងារ 📞044 712 522 ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ ៕


ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង