ព័ត៌មានជាតិ
កូវីដកើតមានរាល់ថ្ងៃ ហើយគេព្រួយបារម្ភគ្រប់គ្នា តែពួកគាត់ជួបជុំគ្នាផឹកស៊ីធ្វើមិនដឹង គ្មានខ្លាចឆ្លង មិនស្លាប់ការណែនាំរបស់ក្រសួងសោះ
BY Khmernote Media
March 31, 2021
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលេាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០:១០នាទី បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានដល់អធិការនគរបាលខណ្ឌបឹងកេងកង ភ្លាមនោះលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាកម្លាំងចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ។ ច្បាប់មានហេីយ អនុក្រឹត្យមានហេីយ សេចក្តីប្រកាសក៏មានដែរ ដូច្នេះបេីនៅតែមិនគោរព មិនអនុវត្តតាម សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ៕
