ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា លំនៅឋានមួយកន្លែងត្រូវបានបិទទ្វារចាក់សោ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ

    BY Khmernote Media April 1, 2021
    សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ថា លំនៅឋានមួយកន្លែងត្រូវបានបិទទ្វារចាក់សោ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា យប់មិញមានអារម្មណ៍ ក្តុកក្តួល សរសេរអត្ថបទមិនចេញ នៅពេលបានឃើញលំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ សូមជូនពរ ឲ្យបានឆាប់ជាសះស្បើយនិងបានត្រឡប់មកលំនៅឋានវិញ។

    (ទីតាំងចាស់) : រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣: ០០នាទី នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ ។ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ ៥៨ឆ្នាំ (វិជ្ជមាន) ។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ។ ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល ៕

    Share This Post: