ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពទាំងស្រុង ដងផ្លូវស្ងាត់ជ្រងុំ ក្នុងថ្ងៃទី២ នៃការអនុវត្តន៍បម្រាមគោចរ នៅរាជធានីភ្នំពេញ

    BY Khmernote Media April 2, 2021
    ទិដ្ឋភាពទាំងស្រុង ដងផ្លូវស្ងាត់ជ្រងុំ ក្នុងថ្ងៃទី២ នៃការអនុវត្តន៍បម្រាមគោចរ នៅរាជធានីភ្នំពេញ

    យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់បម្រាមគោចរ និងការអនុវត្តន៍វិធានការបម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អភិបាលរាជធានី ដោយហាមមិនអោយមានការធ្វើចរាចរណ៍ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៥:០០ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

    ក្នុងនោះដែរក្រុមការងារសារព័ត៌មានខ្មែរណូត ក៏បានចុះទៅផ្តិតយករូបភាពដោយផ្ទាល់នៅតាមមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ ក្នុងការដាក់បម្រាមគោចរនេះដែរ។ យើងឃើញថានៅតាមដងវិថីនានា មានភាពស្ងប់ស្ងាត់ ចាប់តាំងពីម៉ោងជិត៨យប់មកម្លេះ ដោយប្រជាពលរដ្ឋបានគោរពចំពោះបម្រាមគោចរនេះបានយ៉ាងល្អ។ ទន្នឹមនឹងគ្នានេះដែរ ចំពោះអ្នកដែលបំពានបម្រាមគោចរ នឹងត្រូវបានសមត្ថកិច្ចធ្វើការឃាត់យកយានយន្តទៅរក្សាទុក និងតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ ហើយបម្រាមនេះដែរបានលើកលែងចំពោះបុគ្គលិកដឹកជញ្ជូន បុគ្គលិកស្ថាប័ននានាដែលបំពេញការងារនាពេលយប់ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវពីស្ថាប័នរឺអង្គភាពរបស់ខ្លួន ដើម្បីរួចផុតពីបម្រាមគោចរ៕

    Share This Post: