ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកធ្លាប់ចូលហាង Kalip Hair នៅជិតវត្តសំរោងអណ្តែត កាលពីថ្ងៃទី២៧ ខែមីនា ប្រញាប់ទៅធ្វើតេស្ត ដោយសារអ្នកវិជ្ជមានកូវីដ១៩ម្នាក់ធ្លាប់ទៅកាត់សក់នៅទីនោះ

    BY Khmernote Media April 3, 2021
    អ្នកធ្លាប់ចូលហាង Kalip Hair នៅជិតវត្តសំរោងអណ្តែត កាលពីថ្ងៃទី២៧ ខែមីនា ប្រញាប់ទៅធ្វើតេស្ត ដោយសារអ្នកវិជ្ជមានកូវីដ១៩ម្នាក់ធ្លាប់ទៅកាត់សក់នៅទីនោះ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ម្នាក់មកកាត់សក់នៅហាង “Kalip Hair” ស្ថិតនៅទល់មុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចជិតវត្តសំរោងអណ្តែត ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាង “Kalip Hair” ពីថ្ងៃទី២៧ ខែមីនា សូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាសជាប្រចាំ។

    ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

    Share This Post: