ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលតែ១យប់ អាជ្ញាធរនៅខណ្ឌចំនួន២ ឃាត់បានម៉ូតូ និងរថយន្តជាង៣០គ្រឿង ដែលបំពានបម្រាមគោចរ យកទៅរក្សាទុកអធិការនគរបាលខណ្ឌ

    BY Khmernote Media April 3, 2021
    រយៈពេលតែ១យប់ អាជ្ញាធរនៅខណ្ឌចំនួន២ ឃាត់បានម៉ូតូ និងរថយន្តជាង៣០គ្រឿង ដែលបំពានបម្រាមគោចរ យកទៅរក្សាទុកអធិការនគរបាលខណ្ឌ

    យោងតាមការចុះផ្សាយពី BTV Cambodia បានឲ្យដឹងថា អាជ្ញាធរខណ្ឌទួលគោកបានប្រាប់នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះថា កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា គិតចាប់ពីវេលាម៉ោង២០យប់ ដល់ម៉ោង០៥ភ្លឺ កម្លាំង​គណៈបញ្ជាឯកភាពសាលាខណ្ឌបានអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានពីរគោលដៅ គោលដៅទី1 ត្រង់ចំណុចផ្លូវ245កែង182 ក្នុងសង្កាត់ទឹកល្អក់ទី3 និងគោលដៅទី2ត្រង់លើផ្លូវ315 កែងផ្លូវ592 ក្នុងសង្កាតបឹងកក់ទី2 ខណ្ឌទួលគោក។

    អាជ្ញាធរខណ្ឌទួលគោកបញ្ជាក់ថា ជាលទ្ធផល​ត្រួតពិនិត្យនៅពេលយប់នោះ គឺសមត្ថកិច្ចបានឃាត់ម៉ូតូចំនួន16គ្រឿង និងឃាត់រថយន្តចំនួន4គ្រឿង សរុបចំនួន20គ្រឿងយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ។

    ចំណែកឯ នៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ មាន២គោលដៅ ដែលបានចុះអនុវត្តវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ ពិសេសទាក់ទិននឹងបំរាមគោចរពេលរាត្រី ដែលគោលដៅទី១នៅមុខសាលាវិទ្យាល័យជម្ពូវ័ន មិនមានដកហូតមធ្យោបាយធ្វើដំណើរទេ។

    ហើយនៅគោលដៅទី២ គឺលើផ្លូវចោមចៅ​ ឬផ្លូវ​វេងស្រេង មានដកហូតម៉ូតូចំនួន១៣គ្រឿង​មករក្សាទុកជាបណ្តោះ​អាសន្ន នៅអធិការនគរបាលខណ្ឌ។​ ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបម្រើការងារ​មានកាត និងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា៕

    Share This Post: