ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! ដល់ម៉ោងបម្រាមគោចរ ស្រ្តីពោះធំជិត៧ខែម្នាក់ ត្រូវម៉ូតូឌុបទំលាក់ចោល សមត្ថកិច្ចជួយសម្របសម្រួលឲ្យប្តីមកយក ស្រាប់តែទូរស័ព្ទទៅ “លោកប្តីឆ្លើយថា មិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ”

    BY Khmernote Media April 4, 2021
    ហួសចិត្ត! ដល់ម៉ោងបម្រាមគោចរ ស្រ្តីពោះធំជិត៧ខែម្នាក់ ត្រូវម៉ូតូឌុបទំលាក់ចោល សមត្ថកិច្ចជួយសម្របសម្រួលឲ្យប្តីមកយក ស្រាប់តែទូរស័ព្ទទៅ “លោកប្តីឆ្លើយថា មិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ”

    យោងតាមលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក បានរៀបរាប់រឿងហួសចិត្តមួយដែលប្រពន្ធពោះធំ ត្រូវម៉ូតូទុកចោលព្រោះខ្លាចខ្លាចកំលាំងចាប់ម៉ូតូ បែរជាសមត្ថកិច្ចសម្របសម្រួលឲ្យប្តីមកយកបែរជាប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ លោកនាយករដ្ឋបាលខណ្ឌទួលគោកបានរៀបរាប់បែបនេះថា៖

    “រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។
    ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង”៕

    Share This Post: