អាជីវករផ្សារអូឬស្សីម្នាក់ទៀត និងកូនតូចៗចំនួន ៣នាក់ (អាយុ១០ឆ្នាំ ៣ឆ្នាំ និង៧ខែ) បានឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ២៥នាក់ ខេត្តព្រះសីហនុ ចំនួន ១៧នាក់ និងខេត្ត ស្វាយរៀង ចំនួន១នាក់។

យោងតាមការលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា ព្រឹកនេះ មានអាជីវករផ្សារអូឬស្សីម្នាក់បានវិជ្ជមានកូវីដ១៩ ហើយបានឆ្លងទៅកូនតូចៗ៣នាក់ថែមទៀត ដែលមានដូចខាងក្រោម៖
១- ឈ្មោះ ឈួន ខារី ភេទស្រី អាយុ៣៤ឆ្នាំ ជាអាជីវករនៅផ្សារអូឬស្សី លក់គ្រឿងភ្លើង តូបលេខ ១០២-១០៣ (ក០៣) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៤៥E3Z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
២- កុមារី អាយុ ៣ឆ្នាំ (ជាកូនរបស់មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៤៥E3Z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
៣- កុមារា អាយុ ៧ខែ (ជាកូនរបស់មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៤៥E3Z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
៤- កុមារី អាយុ ១០ឆ្នាំ (ជាកូនរបស់មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ២៤៥E3Z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
