ក្រោយសម្រេចបិទបណ្តោះអាសន្ន១៤ថ្ងៃ ព្រឹកនេះអាជ្ញាធរចុះលាងសំអាត និងបា.ញ់ថ្នាំស.ម្លាប់មេរោគទាំងក្នុង និងក្រៅផ្សារអូរឬស្សី
យោងតាមការបញ្ជាក់ពី គណៈកម្មការផ្សារអូរឫស្សី បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីមានបទបញ្ជរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចចិត្តផ្អាកដំណើរការផ្សារអូរឫស្សី រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០៤-១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ដោយឡែកនៅព្រឹកថ្ងៃទី០៤នេះ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា អភិបាលខណ្ឌ៧មករា ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការបាញ់លាងសម្អាតបរិវេណជុំវិញផ្សារ និងកម្លាំងគណៈកម្មការផ្សារធ្វើការបាញ់លាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅខាងក្នុងផ្សារ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ អាជីវករ និងសន្តិសុខនៅក្នុងផ្សារអូរឬស្សីចំនួន ០៨នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ហើយក្នុងនោះ កូនតូចៗចំនួន៣នាក់របស់អាជីវករលក់ លក់គ្រឿងភ្លើង នៅក្នុងផ្សារអូរឬស្សីក៏បានឆ្លងជំងឺកូវីដ១៩ផងដែរ៕
