ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេគ្រប់គ្នាកំពុងពិបាកចិត្តរឿងកូវីដ តែពួកគាត់នាំគ្នាផ្តុំផឹកស៊ី និងដាក់ធុងបាស់ច្រៀង រំខានដល់អ្នកជិតខាង ទាំងថ្ងៃតែម្តង

    BY Khmernote Media April 5, 2021
    គេគ្រប់គ្នាកំពុងពិបាកចិត្តរឿងកូវីដ តែពួកគាត់នាំគ្នាផ្តុំផឹកស៊ី និងដាក់ធុងបាស់ច្រៀង រំខានដល់អ្នកជិតខាង ទាំងថ្ងៃតែម្តង

    ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធទៅនឹងករណីល្មើសវិធានការសុខាភិបាល នាំគ្នាជុំគ្នាហូបចុកផឹកស៊ី មិនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ស្តីអំពីការទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (៣កុំ ៣ការពារ) ដែលប្រព្រឹត្តឡើងនៅចំណុចក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន ០៣នាក់៖

    ១.ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៉ីនក្នុងរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង។ ២.ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ (គ្មាន) សម្ភារៈបន្សល់ទុក៖ ១.ធុងបាស់ម៉ាកអាយអិន ពណ៍ខ្មៅចំនួន ០១គ្រឿង ២.ម៉ៃក្រូហ្វូន ចំនួន ០១គូរ ៣.កៅអីជ័រ ចំរុះពណ៍ ចំនួន០៥កៅអី៕

     

    Share This Post: