ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារអូរឬស្សីណា ដែលមិនទៅធ្វើតេស្តសំណាក ពេលផ្សារបើកដំណើរការវិញ គឺមិនអនុញ្ញាតឲ្យចូលលក់ឡើយ

    BY Khmernote Media April 5, 2021
    អាជីវករផ្សារអូរឬស្សីណា ដែលមិនទៅធ្វើតេស្តសំណាក ពេលផ្សារបើកដំណើរការវិញ គឺមិនអនុញ្ញាតឲ្យចូលលក់ឡើយ

    បន្ទាប់ពីរកឃើញអាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីបានឆ្លងកូវីដ១៩ជាបន្តបន្ទាប់មក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចចិត្តផ្អាកដំណើរការផ្សារអូរឫស្សី រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០៤-១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ហើយក៏មានការបាញ់លាងសម្អាតបរិវេណជុំវិញផ្សារ និងកម្លាំងគណៈកម្មការផ្សារធ្វើការបាញ់លាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅខាងក្នុងផ្សារផងដែរ។

    យោងតាមការបញ្ជាក់ពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យធ្វើឲ្យអំពាវនាវដល់ឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សីទៅធ្វើសំណាកជាបន្ទាន់ ហើយលោកបានបញ្ជាក់ទៀតថា នៅពេលដែលផ្សារបើកឲ្យដំណើរការវិញ អាជីវករណា ដែលមិនមានលិខិតបញ្ជាក់ពីការយកសំណាកទេនោះ ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ។ ការធ្វើបែបនេះមិនមែនជាការបង្ខិតបង្ខំសិទ្ធិសេរីភាពអ្វីនោះទេ ប៉ុន្ដែជាការគិតគូពីសុខភាពជាចំបងរបស់បងប្អូនអាជីវករទាំងអស់ ដើម្បីឲ្យដឹងប្រាកដថា តើអាជីវករណាបានឆ្លងកូវីដ១៩ និងអាជីវករណាមិនបានឆ្លងកូវីដ១៩៕

    Share This Post: