ព័ត៌មានជាតិ
អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា រកឃើញក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធនឹងប្អូនប្រុសទៅពិនិត្យសំណាក
BY Khmernote Media
April 7, 2021
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា សូមបងប្អូនដែលមានការពាក់ព័ន្ធជាមួយប្អូនប្រុសនេះ ដោយផ្ទាល់ ឬប្រយោល សូមមេត្តាទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក្កឲ្យបានគ្រប់គ្នា ។

ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ម៉០០នាទីនៅចំណុច ផ្ទះលេខ៦២៦បេ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលមន្ទីពេទ្យបង្អែកច្បារអំពៅ បានចុះមកយកអ្នកវិជ្ជមានCOVID-19 ចំនួន01នាក់៖
-ឈ្មោះ ទី ម៉េង ភេទប្រុស អាយុ14ឆ្នាំ ទូរស័ព្ទលេខ -012626623 , 068247779 បញ្ជូនទៅសម្រាកព្យាបាលនៅ The Great Duke ដែលបានឆ្លងពីឳពុក ឈ្មោះ សាយ ចាន់ទីតូ ភេទប្រុស អាយុ៣៩ឆ្នាំ៕
