ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា គិតមកទល់ពេលនេះ នៅរោងចក្រ “ឌីនហាន” រកឃើញអ្នកវិជ្ជមានដល់៥០នាក់ហើយ

    BY Khmernote Media April 7, 2021
    ក្តៅៗ! អធិការនគរបាលខណ្ឌមានជ័យ បញ្ជាក់ថា គិតមកទល់ពេលនេះ នៅរោងចក្រ “ឌីនហាន” រកឃើញអ្នកវិជ្ជមានដល់៥០នាក់ហើយ

    កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ហើយក្នុងនោះគេឃើញមានកម្មករ-កម្មការិនីរោងចក្រ ឌីន ហាន រហូតដល់ទៅ១៣នាក់ បានមានវិជ្ជមានជំងឺកូវីដ១៩ ។

    ហើយនៅមុននេះបន្តិច យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា “អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកដល់ម៉ោងនេះគឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។”៕

    Share This Post: