បច្ចេកវិទ្យា

គ្រាន់តែ Note 9 ចេញភ្លាម Samsung ចេញវីដេអូបាញ់ Apple ភ្លែតតែម្តង (មានវីដេអូ)

BY
Khmernote Media
August 11, 2018

កាលពីយប់ថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ Galaxy Note 9 ជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងរូបរាងស្រដៀងម៉ូដែលមុន ប៉ុន្តែអភិវឌ្ឍន៍ច្រើនទៅលើ Software ក្នុងម៉ាស៊ីន។ Note 9 ត្រូវបានផលិតឡើងសម្រាប់តំរូវចិត្តអ្នកប្រើប្រាស់ទាំងផ្នែកការងារ និងផ្នែកកំសាន្ត ដោយសារវាមានបំពាក់អេក្រង់ធំជាងមុន, ថ្មខ្លាំងជាងមុន, កាមេរ៉ាឆ្លាតវ័យជាងមុន, ប៊ិច S Pen មានមុខងារច្រើនលើសមុន, និងអាចប្រែក្លាយពីស្មាតហ្វូនទៅជាកុំព្យួទ័របានថែមទៀតផង។

គ្រាន់តែ Note 9 បង្ហាញខ្លួនភ្លាម ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូបាញ់ Apple ភ្លែត ដោយឌីដងដាក់ Apple ថា ប៊ិចរបស់ក្រុមហ៊ុន Apple ប្រើបានតែលើ iPad មិនដូចប៊ិច S Pen របស់ Samsung ប្រើបានទាំងលើ Tablet និងស្មាតហ្វូន៕

https://www.youtube.com/watch?v=qqcBAcVeazw

អត្ថបទ៖ ឌី

Share This Post: