អ្នកធ្លាប់ចូលលេងស្នូកគ័រនៅ Jimmy White Snooker Club ចាប់ពីថ្ងៃទី ២០-២៨ ខែមីនា សូមប្រញាប់ទៅធ្វើតេស្ត ដោយសារអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ធ្វើការនៅទីនោះ
- April 8, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅលេងស្នូកគ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេម៉វ៉ាយស្នូកគ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ សង្កាត់បឹងកេងកង ៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ ធ្វើការនៅទីតាំងនេះ។
ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
- Share This Post: