ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ ធ្លាប់ទៅដាក់-ដកលុយជាច្រើនដងនៅធនាគារ ABA សាខាបុរីកីឡា នៅចន្លោះពេលវេលានេះ ដូច្នេះអ្នកធ្លាប់ចេញចូលធនាគារនោះ សូមប្រញាប់ទៅធ្វើតេស្ត

BY
Khmernote Media
April 8, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅធនាគារ ABA សាខាបុរីកីឡា ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករាចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ (កម្រិតហានិភ័យ៖ ​🔴🔴) និងចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​​ (កម្រិតហានិភ័យ៖ 🔴🔴🔴) ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ។

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

+ ​វិទ្យាល័យ​បាក់ទូក​
+ វិទ្យាល័យ​បឹង​ត្របែក​
+ មណ្ឌលសុខភាពចាក់អង្រែក្រោម​
+ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

Share This Post: