ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ឲ្យដឹងថាយប់មិញនេះមានករណីវិជ្ជមាន ៥នាក់ ក្នុងនោះមាន អ្នកលក់ត្រីងៀត អ្នកលក់ឥវ៉ាន់សែនព្រេន នៅផ្សារអូរប្ញស្សី

    BY Khmernote Media April 9, 2021
    អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ឲ្យដឹងថាយប់មិញនេះមានករណីវិជ្ជមាន ៥នាក់ ក្នុងនោះមាន អ្នកលក់ត្រីងៀត អ្នកលក់ឥវ៉ាន់សែនព្រេន នៅផ្សារអូរប្ញស្សី

    យោងតាមបង្ហោះឲ្យដឹងពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ រួមមាន ៖

    ១/ ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ០៨៥៥C ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។
    ២/ បុរស អាយុ ៣១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ០៨៥៥C ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។ អ្នកជម្ងឺពីរនាក់នេះ មានអាសយដ្ឋានតែមួយដូចគ្នា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

    សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ រួមមាន ៖
    ១/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
    ២/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។
    ៣/ បុរស អាយុ ៤១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។
    សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

    Share This Post: