ព័ត៌មានជាតិ
មានអ្នកកើតកូវីដ១៩ ធ្លាប់ទៅផ្សារដើមគទិញបន្លែ ត្រី សាច់, សូមអ្នកលក់ដូរ និងអ្នកដើរផ្សារដើមគរ នៅថ្ងៃទី២ ខែមេសា មេត្តាដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 9, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញ សេចក្តីជូនដំណឹង មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារដើមគ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
