ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកលក់ដូរ និងដើរផ្សារបឹងត្របែក ផ្លាហ្សា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកជំងឺកូវីដ១៩ ធ្លាប់ទៅផ្សារនេះទិញបន្លែ ត្រី សាច់ កាលពីព្រឹកថ្ងៃទី៣ ខែមេសា

    BY Khmernote Media April 9, 2021
    អ្នកលក់ដូរ និងដើរផ្សារបឹងត្របែក ផ្លាហ្សា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកជំងឺកូវីដ១៩ ធ្លាប់ទៅផ្សារនេះទិញបន្លែ ត្រី សាច់ កាលពីព្រឹកថ្ងៃទី៣ ខែមេសា

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza)​​​ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក ដោយមូលហេតុ មានអ្នក​ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។

    សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!

    Share This Post: