ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅផ្សារបឹងព្រលិត ទិញសាច់ជ្រូកកាលពីព្រឹកថ្ងៃទី៦ ខែមេសា, សូមអ្នកលក់ដូរ និងអ្នកដើរផ្សារបឹងព្រលឹតសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 9, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារបឹងព្រលិត ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក ដោយមូលហេតុមានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញ សាច់ជ្រូក។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
