អ្នកធ្លាប់ចេញ-ចូល និងប្រើសេវាកម្មទីតាំងទាំង២នេះ នៅចន្លោះពេលវេលានេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកកើតកូវីដធ្លាប់ទៅ និងប៉ះពាល់ផ្ទាល់បុគ្គលិកនៅទីនោះ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្មនៅ៖

+ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅផ្ទះលេខ ១០៨ AI, ផ្លុវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។
+ មន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ ធីខេ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី៥ ដល់ ៨ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ នាក់។
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ
