ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកកើតកូវីដធ្លាប់ទៅហាង សុខ មុំ មីខគោបាក់ទូក ពីថ្ងៃទី៣-៩ ខែមេសា, អ្នកធ្លាប់ខ្ចប់ម្ហូប និងទាក់ទងបុគ្គលិកហាងនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 10, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅខ្ចប់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកនៅសុខ មុំ មីខគោ បាក់ទូក ស្ថិតនៅផ្ទះលេខ ២៧៧, ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៣ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១ នាក់។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
