ព័ត៌មានជាតិ
ប្រែអគាររៀបការទាំងអស់នៅតំបន់កោះពេជ្រ ទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល
BY Khmernote Media
April 10, 2021
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ គ្រាន់តែ២ថ្ងៃ មានអ្នកជំងឺជាង១ពាន់ លើសពីមន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យក្រេតឌុក និងមន្ទីរពេទ្យនានា ដែលពោរពេញទៅដោយអ្នកជំងឺ។

យប់មិញសម្តេចតេជោ បានសុំទៅឧកញ៉ា ពុង ខៀវសែ យកសាលពិពណ៌កោះពេជ្រ ធ្វើជាទីកន្លែងទទួលព្យាបាលអ្នកជំងឺស្រាល។ លោកឧកញ៉ាមិនត្រឹមតែអោយសាលពិពណ៌ប៉ុណ្ណោះទេ ថែមទាំងអោយទាំងអគាររៀបការទាំងអស់ ដើម្បីរៀបចំដាក់អ្នកជំងឺកំរិតស្រាល។ សម្តេចក៏បានបញ្ជាឲ្យកូនប្រុស និងកូនប្រសារទៅធ្វើការរៀបចំដាក់តែអ្នកជំងឺស្រាលប៉ុណ្ណោះ ចំពោះអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

