ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលដែលបង្ហោះព័ត៌មានញុះញ​ង់អំពីការចាក់វ៉ាក់សាំង តាម TikTok ត្រូវ​បាន​តុលាការ​​ឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺ​ នាព្រឹកថៃ្ងសៅរ៍​នេះ​

    BY Khmernote Media April 10, 2021
    បុគ្គលដែលបង្ហោះព័ត៌មានញុះញ​ង់អំពីការចាក់វ៉ាក់សាំង តាម TikTok ត្រូវ​បាន​តុលាការ​​ឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺ​ នាព្រឹកថៃ្ងសៅរ៍​នេះ​

    ខេត្តកំពង់ស្ពឺ​៖​ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ បានបញ្ជាក់ថា​ បុគ្គល​ម្នា​ក់ឈ្មោះ​ ប៉ាន់​ សុភី​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ រស់​នៅ​ឃុំ​ ពោធិ៍ចំរេីន​ ស្រុក​បសេដ្ឋ​ ខេត្ដ​កំពង់ស្ពឺ​ មុ​ខ​របរ​អ្នកចិញ្ចឹមជ្រូក​ ដែលជាម្ចាស់​ គណនី​ tik​ tok​ @User 4071311708297​ និងជាម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ Loc Le​ ដែលបានបង្ហោះ​ព័ត៌មា​ន​ ញុះញង់​ឱ្យ​មាន​ការជ្រួសច្របល់​ ពិសេស​រារាំងដល់ការអនុវត្ដវិធានការ​ ការពារ​សុខមាភាព​ពលរដ្ឋ​ក្នុងសង្គម​ ត្រូវ​បានកំលាំងនគរបាល​ធ្វើការ​ស្រាវជ្រាវ​ និងឃាត់ខ្លួន​សាកសួរ​ កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​ ចាត់ការ​នីតិវិធី​បន្ដ​។

    ជាក់ស្ដែង​បុគ្គល​ដែលបានប្រេីប្រាស់បណ្ដាញសង្គ​ម​ ដេីម្បី​ធ្វើ​សកម្មភាព​បង្ហោះ​ព័ត៌មាន​ ចោទប្រកាន់​ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ទុយពី​ការពិត​ បានសារភាព​ទទួល​ស្គាល់​ថា​ខ្លួនពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលបានបង្ហោះ​ក្នុងប​ណ្ដាញ​សង្គម​ tik tok និងប្រព័ន្ធ​បណ្តាញ​សង្គម​ facebook ពិតប្រាកដ​មែន​។

    ដោយមានសំណូមពរ​ដ៏ទទូចពីប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេចតេជោ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីករាល​ដាលនៃ​ការឆ្លងរាលដាលនៃជំងឺកូវីដ​-១៩​ នៅទូទាំងប្រទេ​ស​ តែបែរជាមានជនទុច្ចរិតមួយក្រុមតូចបែរជាយក​ការទទួល​ខុសត្រូវ​របស់ថ្នាក់ដឹកនាំ​ អាយុ​ជីវិត​មនុស្ស​រាប់លាន​នាក់​ បញ្ហា​សុខមាភាព​សង្គម​ មកលេងសេីចនិងធ្វេីការញុះញង់ក្រោមរូបភាព​ ឧបាយកល​ផ្សេងទៅវិញ​។

    ជាចុងក្រោយ​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ នៅទូទាំងប្រទេស​ សូមចូលរួម​អនុវត្ត​វិធានសុខាភិបាល​ និងវិធានការ​បន្ទាន់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ៣​ការពារ​ ៣​កុំ​ ដេីម្បី​ភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ គ្មានជំងឺកូវីដ-១៩​ ៕


    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: