ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    iPhone ស៊េរីថ្មី៣ម៉ូដែល នឹងចេញឆាប់ៗនេះ តើអ្នករំពឹងអ្វីខ្លះពីពួកវា?

    BY Khmernote Media August 13, 2018
    iPhone ស៊េរីថ្មី៣ម៉ូដែល នឹងចេញឆាប់ៗនេះ តើអ្នករំពឹងអ្វីខ្លះពីពួកវា?

    នៅឆ្នាំនេះ ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ស៊េរីថ្មីរបស់ខ្លួនរហូតដល់ទៅ៣ម៉ូដែល ដែលមានទាំងស៊េរីតម្លៃមធ្យម និងតម្លៃកំពូល។

    + កាលបិរច្ឆេទ៖

    ជាធម្មតា Apple នឹងបង្ហាញ iPhone ស៊េរីថ្មីរបស់ខ្លួននៅក្នុងខែកញ្ញា ហើយក្រុមហ៊ុន Apple តែងតែជ្រើសយកថ្ងៃអង្គារ និងថ្ងៃពុធ ដូច្នេះ iPhone ស៊េរីថ្មីអាចនឹងបង្ហាញខ្លួននៅថ្ងៃទី០៤-០៥ ឬក៏ថ្ងៃទី១១-១២ ខែកញ្ញា។

    + តម្លៃ៖

    iPhone ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Apple ខំប្រឹងព្យាយាមធ្វើយ៉ាងណាឲ្យតម្លៃវានៅក្រោយ ១,០០០ផោន ដើម្បីកុំឲ្យហួសសមត្ថភាពរបស់អ្នកប្រើប្រាស់។

    + លក្ខណៈសម្បត្តិ និងអេក្រង់៖

    iPhone ស៊េរីថ្មីនៅឆ្នាំនេះ នឹងមានរូបរាងស្រដៀងនឹង iPhone X មានមុខងារស្គែនមុខ FaceID និង Animojis ដែរ គ្រាន់តែ iPhone តម្លៃធូរថ្លៃ មានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ ចំណែកឯ iPhone តម្លៃកំពូលមានកាមេរ៉ាភ្លោះដដែល។ iPhone ទាំង៣ម៉ូដែល ដែលគ្រោងនឹងបង្ហាញខ្លួនមានអាវក្រោះការពារទឹក និងធូលី និងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែដូចគ្នា។ សម្រាប់ iPhone X ស៊េរីថ្មី មានអេក្រង់ 5.8-inch OLED ដដែល ចំណែកឯ X Plus មានអេក្រង់ 6.5-inch OLED ហើយ iPhone មួយម៉ូដែលទៀតមានអេក្រង់ 6.1-inch នឹងប្រើកញ្ចក់ LCD ប៉ុណ្ណោះ ដើម្បីឲ្យតម្លៃវាធូរថ្លៃ។

    + ប្រតិបត្តិការ៖

    iPhone ស៊េរីថ្មីទាំង៣ម៉ូដែលនេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12 ជាមួយនឹងបន្ទះឈីបថ្មី ហើយ iPhone នៅឆ្នាំនេះអាចនឹងមានម៉ូដែល ដែលអាចដំណើរការបានស៊ីម២ថែមទៀតផង៕

    អត្ថបទ៖ ឌី
    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay