ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅទទួលសេវានៅមន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស ចន្លោះពេលនេះ, សូមអ្នកធ្លាប់ចេញ-ចូលទីនោះ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅមន្ទីរពហុព្យាបាល និងសម្ភព សំពៅមាស (Sampeo Meas Polyclinic and Maternity) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើនេះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
