ព័ត៌មានជាតិ
សូមអ្នកលក់ដូរ និងដើរផ្សារស្ទឹងមានជ័យ (ចាស់) ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកកើតកូវីដធ្លាប់ដើរផ្សារនេះទិញម្ហូបរៀងរាល់ថ្ងៃ
BY Khmernote Media
April 12, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅដើរ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងខាងលើ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
