ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនម្ចាស់គណនីTikTok “ចង្ហាន់ហុយ” ដែលបានបង្ហោះព័ត៌មានបំភ្លៃការពិត រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    BY Khmernote Media April 12, 2021
    ឃាត់ខ្លួនម្ចាស់គណនីTikTok “ចង្ហាន់ហុយ” ដែលបានបង្ហោះព័ត៌មានបំភ្លៃការពិត រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០២៖៤០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

    បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយបានធ្វេីការឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: