នារីរូបស្រស់មានវិបត្តិ គិតខ្លីលោតទឹក ស្ពានច្បារអំពៅ តែត្រូវបានបុរសចិត្តល្អម្នាក់ជួយសង្គ្រោះទាន់
រាជធានីភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វី ទើសទាល់គំនិតលែងចង់រស់នៅលើលោកនេះទៀត ក៏សម្រេចចិត្តគិតខ្លី ជ្រើសយកការស្លាប់មកដោះស្រាយ ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅតែមិនស្លាប់ ព្រោះចេះហែលទឹកហើយអណ្ដែត រហូតដល់កណ្ដាលទន្លេ ឃើញដូច្នេះបុរសចិត្តល្អម្នាក់ដែលជាកម្មករធ្វើសួនក្រោមស្ពានក៏យកធុងមួយចុះហែរទៅជួយសង្គ្រោះស្រង់ឡើងលើគោកវិញ និងជួយសង្គ្រោះបឋមរហូតដឹងខ្លួនវិញ ហើយមាននារីម្នាក់ទៀតឃើញអាណិតពេលក៏បានមកជួយសម្អាតខ្លួនឲ្យនារីម្នាក់ដែលលោតទឹកនោះហើយ ក៏ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ លួងលោមនិងធ្វើការសាកសួរដំណើររឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ នេះបានកើតឡេីងកាលពីវេលា ម៉ោង០៩៖៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ នៅលើស្ពានព្រះមុនីវង្ស(ថ្មី) ហៅស្ពានច្បារអំពៅ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។







ដោយ៖ បងម៉េង ខ្មែរណូត