បច្ចេកវិទ្យា

ស្មាតហ្វូនក្បាលឆកស៊េរីថ្មីមួយទៀតបង្ហាញខ្លួន តែឆកលើកនេះឆកតូចមែនទែន ហើយមានស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ទៀត

BY
Khmernote Media
August 14, 2018

កាលពីពេលថ្មីៗ ក្រុមហ៊ុន Oppo បានបង្ហាញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលទៀត មានឈ្មោះថា Oppo R17 ដែលមានក្បាលឆកតូចមែនទែន អាចនិយាយបានថានឹងតែគ្មានក្បាលឆកទៅហើយ។

+ រូបរាង៖

ស្មាតហ្វូនថ្មីរបស់ Oppo មួយនេះមានរូបរាងមុខក្រោយក្រាលដោយកញ្ចក់សុទ្ធ ស្រដៀងគ្នានឹង Find X ដែរ។

+ អេក្រង់៖

Oppo R17 មានទំហំអេក្រង់ 6.4-inch ជាមួយកំរិតបង្ហាញរូបភាព Full HD+ (1080 x 2280 pixels) ក្រាលដោយកញ្ចក់ Gorilla Glass 6 ដែលធន់នឹងការធ្លាក់ពីកំពស់ខ្ពស់ជាង Gorilla Glass 5។ ហើយកាន់តែពិសេសនោះគឺ R17 បំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងកញ្ចក់អេក្រង់តែម្តង។

+ ប្រព័ន្ធប្រតិបត្តិការ៖

R17 ដំណើរការដោយបន្ទះឈីប Snapdragon 670 មាន CPU Octa-core (2×2.0 GHz 360 Gold & 6×1.7 GHz Kryo 360 Silver) មាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB។ មានកាមេរ៉ាភ្លោះ២គ្រាប់ទំហំ 16MP និង 5MP ហើយមានសមត្ថភាពថតវីដេអូដល់កំរិត 4K @30fps ចំណែកឯកាមេរ៉ាមុខមានកំរិត 25MP ជាមួយកំរិតស្រូបពន្លឺ 2.0 aperture។ មានទំហំថ្ម 3,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន ហើយ Oppo អះអាងថា សាកថ្ម R17 តែ៥នាទី អាចយកមកប្រើសម្រាប់និយាយទូរស័ព្ទបានដល់ទៅ២ម៉ោងឯណោះ។

Oppo R17 នឹងដាក់លក់នៅចុងសប្តាហ៍នេះ ចំណែកឯតម្លៃវិញក្រុមហ៊ុន Oppo មិនបានបង្ហាញឲ្យដឹងឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ androidauthority

Share This Post: