ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ អាជ្ញាធរចាប់ផ្តើមដាក់រនាំងបិទនៅចំណុចរង្វង់មូលព្រះនរាយណ៍ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    BY Khmernote Media April 15, 2021
    ព្រឹកនេះ អាជ្ញាធរចាប់ផ្តើមដាក់រនាំងបិទនៅចំណុចរង្វង់មូលព្រះនរាយណ៍ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

    រាជធានីភ្នំពេញ៖ ព្រឹកនេះ អាជ្ញាធរខណ្ឌមានជ័យ កំពុងតែដាក់រនាំងដែកបិទនៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហាមមិនឲ្យធ្វើដំណើរឡើយ ដោយអនុវត្តនូវសេចក្ដីសម្រេចបិទខ្ទប់ (Lokdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។

    អនុសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសម្លេងនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ៖

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាដោយបុគ្គលខ្វះការទទួលខុសត្រូវនៅក្នុងក្បាលម៉ាស៉ីនដឹកនាំរបស់បក្សនិងរដ្ឋ ដែលធ្វើឲ្យបែកធ្លាយសម្លេងសម្តេចមុនចេញសេចក្តីសម្រេចបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ហើយបុគ្គលដែលហ៊ានចែកចាយសម្លេងនោះធ្វើឲ្យមានការជ្រួលច្របល់និងត្រូវទទួលវិន័យនៅពេលរកឃើញ

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថារោងចក្រផលិតស្បៀងអាហារ មិនត្រូវបានបិទនោះទេ ឧទាហរណ៍៖រោងចក្រផលិតនំ,មី,និងគ្រឿងឧបភោគផ្សេងៗ

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាធនាគារមិនត្រូវបានបិទនោះទេព្រោះតម្រូវឲ្យមានការបម្រើសេវាកម្មទុកឲ្យប្រជាពលរដ្ឋទៅដកប្រាក់

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រជាពលរដ្ឋអាចហាត់ប្រាណបានធម្មតាតែតម្រូវឲ្យហាត់តែក្នុងភូមិតែប៉ុណ្ណោះ ហើយមិនឲ្យមានគ្នានោះទេ មិនឲ្យលើសពី១នាក់

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាដំណើរការនៃការចាក់វ៉ាក់សាំងនៅតែបន្តធម្មតា ហើយការយកសំណាក់ក៏នៅបន្តធម្មតានោះដែរ

    +សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាគិតត្រឹមយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះរកឃេីញអ្នកឆ្លងជម្ងឺកូវីដ១៩ ជាង៣០០នាក់បន្ថែមទៀតហើយ គ្រប់បណ្តាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ១៩គឺពេញអស់ហើយ

    +សម្តេចតេជោ ហ៊ុន សែន ៖តាមហាងនីមួយៗត្រូវកំណត់ចំនួនអតិថិជនចូលទិញទំនិញ មិនឲ្យមានការកកកុញនោះទេ ឧទាហរណ៍៖ហាងត្រូវបានផ្ទុកមនុស្ស១០០នាក់ តម្រូវឲ្យចូលបានម្តងតែ៥០នាក់តែប៉ុណ្តោះ

    + សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយឲ្យពិនិត្យមើលបងប្អូនដែលមានជីវភាពខ្វះខ្វាតក្នុងអំឡុងពេលបិទខ្ទប់រយះពេល១៤ថ្ងៃ ហើយសម្តេចបន្ថែមថាសុំឲ្យពិនិត្យមើលមិនឲ្យមានការលក់គ្រឿងស្រវឹងនៅក្នុងទីក្រុងភ្នំពេញនោះទេ សម្តេចបញ្ជាក់ថាគ្រឿងស្រវឹងមិនចាត់ទុកជាប្រភេទស្បៀងនោះ

    Share This Post: